ព្រឹត្តិការណ៍

ពីធីបើក វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់ នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី២ សម្រាប់ឆ្នាំ ២០១៤

វិស័យកម្មសិទ្ធិបញ្ញា បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងអំឡុងពេលនៃការធ្វើសមាហរណកម្មនៅក្នុងតំបន់ ជាពិសេសការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ក្រោមការជួយឧបត្ថមពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កម្ពុជាបានបង្កើតច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្ដីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងថ្មីៗនេះបានអនុម័តច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

10/02/2014 8:30 to 10/02/2014 9:0
សុន្ទរកថា របស់ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីក្លាយជា ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុង ព្រះរាជាណាចក្រកម្ពុជា
Registration now!