កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម VONGDARA Boviengkham រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។