តាមរយៈលិខិតូបករណ៍នេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថា ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៃសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម ដែលត្រូវបានបង្កើតឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧០ និងត្រូវបានធ្វើវិសោធនកម្ម នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នំា ១៩៧៩ និងត្រូវបានកែសម្រួល នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ១៩៨៤ និងនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០០១។
អនុលោមតាមមាត្រា ៦៤ (៥) នៃសន្ធិសញ្ញានេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថា ព្រះរាជាណាចក្រកម្ពុជា មិនត្រូវបានចងដោយមាត្រា ៥៩ នៃសន្ធិសញ្ញានេះឡើយ។
