ជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា ដែលភ្នាក់ងារ តំណាងម្ចាស់ម៉ាកជ្រាបថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី “Resource Management Diagnostic of DIP (MOC) & DIP (MIH)” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ ព្រឹក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
គោលបំណងនៃកិច្ចប្រជុំគឺ៖ ១).ការវិភាគលើធនធានមនុស្ស និងការគ្រប់គ្រង នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ២). វាយតម្លៃដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ធ្វើបទសម្ភាសន៍ និងប្រមូលព័ត៌មាន/ទិន្នន័យ ៣). ព្រាង និងកែសម្រួលរបាយការណ៍ ៤). ពិនិត្យ មើលដើម្បីផ្តល់សុពលភាព និងបញ្ចប់របាយការណ៍។