១. ការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិម៉ាកកើតឡើងនៅពេលដែលៈ
- ភាពជាម្ចាស់កម្មសិទ្ធិម៉ាក ត្រូវបានផ្ទេរពីភាគីមួយ ទៅភាគីមួយផ្សេងទៀត ឬ
- ម្ចាស់សិទ្ធិចូលរួមជាមួយអង្គភាពផ្សេងទៀត
- ម្ចាស់សិទ្ធិលក់ ឬផ្ទេរសិទ្ធិកាន់កាប់ម៉ាករបស់ខ្លួនទៅអោយអង្គភាពផ្សេងទៀត។
២. ការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិម៉ាក អាចស្ថិតក្រោមជាទម្រង់ពេញលេញ ឬមួយផ្នែក
- ការផ្លាស់ប្តូរកម្មសិទ្ធិម៉ាកពេញលេញៈ ទាក់ទងគ្រប់ទំនិញ ឬសេវាទាំងឡាយណា ដែលគ្របដណ្តប់ដោយ ពាណិជ្ជសញ្ញានោះ
- ការផ្លាស់ប្តូរកម្មសិទ្ធិម៉ាកមួយផ្នែកៈ ទាក់ទងតែទៅនឹងមុខទំនិញ ឬសេវា មួយចំនួនតែប៉ុណ្ណោះ។
ដើម្បីកត់ត្រា ការផ្តូរម្ចាស់កម្មសិទ្ធិម៉ាក តាមដែលអាចធ្វើទៅបាន ម្ចាស់សិទ្ធិត្រូវ
- ជូនដំណឹងមន្រ្តីកាន់កាប់បញ្ជីជាលាយលក្ខណ៍អក្សរ
- បញ្ជាក់ឲ្យបានច្បាស់ ពីពាណិជ្ជសញ្ញា ដែលត្រូវផ្លាស់ប្តូរ
- ផ្តល់ឯកសារភស្តុតាងបញ្ជាក់ពីភាពជាម្ចាស់សិទ្ធិដូចជាៈ លិខិតផ្តល់សិទ្ធិ ឯកសារនៃការរួមបញ្ចូលក្រុមហ៊ុន លិខិតផ្តល់សិទ្ធិធម្មតា ឯកសារសុពលកម្ម ឬសេចក្តីប្រកាស
- រាយមុខទំនិញ ឬសេវា ដែលត្រូវផ្ទេរសិទ្ធិ ក្នុងករណីនៃការផ្ទេរសិទ្ធិដោយផ្នែក។
កំណត់ចំណាំៈ ការទទួលខុសត្រូវជាបន្ទុករបស់ភាគី ដែលពាក់ព័ន្ធ ដើម្បីធានាថាការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិ នឹងមិនបង្ករឲ្យមានការបោកបញ្ឆោត ឬការភាន់ច្រឡំ។
ភស្តុតាងនៃឯកសារបញ្ជាក់ភាពជាម្ចាស់សិទ្ធិ អាចជាឯកសារដើម ឬជាឯកសារថតចម្លងពីច្បាប់ដើម អំពីការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិ ហើយគួរតែមានការបង្ហាញដូចតទៅៈ
- ឈ្មោះ និងអាសយដ្ឋានពេញលេញ របស់ភាគីទាំងពីរ ហើយនិង
- ម៉ាកមួយ ឬច្រើន ដែលត្រូវផ្ទេរសិទ្ធិ ពាក្យស្នើសុំកត់ត្រាការប្តូរឈ្មោះបន្ទាប់ពីការរួមបញ្ចូលគ្នា រាល់ឯកសារស្នើសុំកត់ត្រាប្តូរឈ្មោះបន្ទាប់ពីការរួមបញ្ចូលគ្នាត្រូវមានដូចខាងក្រោមៈ
- លិខិតប្រកាសអំពីការប្តូរឈ្មោះបន្ទាប់ពីការរួមបញ្ចូលគ្នា (ទម្រង់លេខៈ ០១៤-DNCFM/Eng)
- លិខិតប្រគល់សិទ្ធិ ឬលិខិតប្រគល់សិទ្ធិបន្តច្បាប់ដើម ប្រសិនបើភ្នាក់ងារតំណាងស្របច្បាប់ ឬសាការី ថ្មីត្រូវបានចាត់តាំង (ទម្រង់លេខៈ ០០២-POA/Eng និង ទម្រង់លេខៈ ០០៤-DOA/Eng)
- លិខិតសង្ខេបអំពីការប្តូរឈ្មោះបន្ទាប់ពីការរួមក្រុមហ៊ុនបញ្ចូលគ្នា ច្បាប់ដើមឬច្បាប់ចម្លងស្របច្បាប់ (វិញ្ញាបនបត្រប្តូរឈ្មោះបន្ទាប់ពីការរួមបញ្ចូលគ្នារបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម) ប្រសិនបើមាន
- ពាក្យស្នើសុំកត់ត្រាការប្តូរឈ្មោះបន្ទាប់ពីការរួមក្រុមហ៊ុនបញ្ចូលគ្នា (ទម្រង់លេខៈ ០១៣-RRNCFM/Eng)
- វិញ្ញាបនបត្រចុះបញ្ជីម៉ាក ឬវិញ្ញាបនបត្រចុះបញ្ជីម៉ាកសាជាថ្មីច្បាប់ដើម ឬច្បាប់ចម្លងស្របច្បាប់ ពាក្យស្នើសុំកត់ត្រាការផ្ទេរសិទ្ធិកាន់កាប់ម៉ាកដែលបានចុះបញ្ជីរួច រាល់ឯកសារស្នើសុំកត់ត្រាការផ្ទេរសិទ្ធិកាន់កាប់ម៉ាកដែលបានចុះបញ្ជីរួចមានដូចខាងក្រោមៈ
- លិខិតប្រគល់សិទ្ធិកាន់កាប់ម៉ាកដែលបានចុះបញ្ជីរួច ច្បាប់ដើម ឬច្បាប់ចម្លងស្របច្បាប់់ (ទម្រង់លេខៈ ០២៣-DA/Eng)
- លិខិតប្រគល់សិទ្ធិ ឬលិខិតប្រគល់សិទ្ធិបន្តច្បាប់ដើម ប្រសិនបើភ្នាក់ងារតំណាងស្របច្បាប់ ឬសាការី ថ្មីត្រូវបានចាត់តាំង (ទម្រង់លេខៈ ០០២-POA/Eng និង ទម្រង់លេខៈ ០០៤-DOA/Eng)
- ពាក្យស្នើសុំកត់ត្រាការផ្ទេរសិទ្ធិកាន់កាប់ម៉ាកដែលបានចុះបញ្ជីរួច (ទម្រង់លេខៈ ០១១-RRARM/Eng)
- វិញ្ញាបនបត្រចុះបញ្ជីម៉ាក ឬវិញ្ញាបនបត្រចុះបញ្ជីម៉ាកសាជាថ្មីច្បាប់ដើម ឬច្បាប់ចម្លងស្របច្បាប់។
ពាក្យស្នើសុំកត់ត្រាការផ្ទេរសិទ្ធិកាន់កាប់ម៉ាកដែលបានចុះបញ្ជីរួចមួយផ្នែក
រាល់ឯកសារស្នើសុំកត់ត្រាផ្ទេរសិទ្ធិកាន់កាប់ម៉ាកដែលបានចុះបញ្ជីរួចមួយផ្នែកមានដូចខាងក្រោមៈ
- លិខិតប្រគល់សិទ្ធិកាន់កាប់ម៉ាកដែលបានចុះបញ្ជីរួចមួយផ្នែក ច្បាប់ដើម ឬច្បាប់ចម្លងស្របច្បាប់់ (ទម្រង់លេខៈ ០២៤-DPA/Eng)
- លិខិតប្រគល់សិទ្ធិ ឬលិខិតប្រគល់សិទ្ធិបន្តច្បាប់ដើម ប្រសិនបើភ្នាក់ងារតំណាងស្របច្បាប់ ឬសាការី ថ្មីត្រូវបានចាត់តាំង (ទម្រង់លេខៈ ០០២-POA/Eng និង ទម្រង់លេខៈ ០០៤-DOA/Eng)
- ពាក្យស្នើសុំកត់ត្រាការផ្ទេរសិទ្ធិកាន់កាប់ម៉ាកដែលបានចុះបញ្ជីរួចមួយផ្នែក (ទម្រង់លេខៈ ០១១-RRARM/Eng)
- វិញ្ញាបនបត្រចុះបញ្ជីម៉ាក ឬវិញ្ញាបនបត្រចុះបញ្ជីម៉ាកសាជាថ្មីច្បាប់ដើម ឬច្បាប់ចម្លងស្របច្បាប់។
|