មាត្រា ៤
តក្កកម្មខាងក្រោមនេះ មិនត្រូវការពារដោយប្រកាសនីយបត្រតក្កកម្មនៃច្បាប់នេះទេ៖
- ការរកឃើញ ទ្រឹស្តីវិទ្យាសាស្រ្ត និងវិធីសាស្រ្តគណិតវិទ្យា
- គម្រោងការ ក្បួន ឬវិធីសាស្រ្តសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬសម្រាប់លេងល្បែងកំសាន្ត
- វិធីសាស្រ្តសម្រាប់ព្យាបាលរាងកាយមនុស្សឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្រ្តវិនិច្ឆ័យរោគដែលបានអនុវត្តលើរាងកាយមនុស្សឬសត្វ។ បទប្បញ្ញត្តិនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយដែល យកមកប្រើប្រាស់ក្នុងវិធីសាស្រ្តខាងលើនេះទេ
- ផលិតផលឪសថដូចមានចែងក្នុងមាត្រា ១៣៦ នៃច្បាប់នេះ
- រុក្ខជាតិ ឬសត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើត តាមលក្ខណៈជីវសាស្រ្តសំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិឬសត្វ
- ប្រភេទផ្សេងៗនៃពូជរុក្ខជាតិណាមួយ។
|