សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺជាកម្មសិទ្ធិរបស់តក្កករ។
ប្រសិនបើមានបុគ្គលពីរនាក់ ឬច្រើននាក់រួមគ្នាបង្កើតបានតក្កកម្មមួយ សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្មនេះ
ត្រូវតែជាកម្មសិទ្ធិរួមគ្នានៃបុគ្គលទាំងឡាយនោះ។
ប្រសិនបើមានបុគ្គលពីរនាក់ឬច្រើននាក់ បានរកឃើញដោយឡែកៗពីគ្នានូវ តក្កកម្មមួយដូចគ្នា
បុគ្គលណាបានដាក់សំណុំលិខិតស្នើសុំដែលមានកាលបរិច្ឆេទសុំ ចុះបញ្ជីមុនគេបង្អស់ ឬមានកាលបរិច្ឆេទអាទិភាពមុនគេបង្អស់
ហើយបានប្រកាស សុពលភាពនៃកាលបរិច្ឆេទអាទិភាពនោះ ត្រូវទទួលសិទ្ធិជាម្ចាស់ប្រកាសនីយបត្រតក្កកម្ម
ប្រសិនបើសំណុំលិខិតស្នើសុំខាងលើមិនត្រូវដកយកទៅវិញ ឬបោះបង់ចោលឬត្រូវបដិសេធ។
តក្កកម្មមួយដែលធ្វើឡើងនៅក្នុងការប្រតិបត្តិទៅតាមកិច្ចសន្យាជូលធ្វើការងារ សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម
ត្រូវតែជាកម្មសិទ្ធិរបស់និយោជក ប្រសិននៅក្នុងកិច្ចសន្យានោះ ពុំមានប្រការអ្វីចែងផ្ទុយពីនេះ។
តក្កករត្រូវតែដាក់ឈ្មោះរបស់ខ្លួននៅក្នុងប្រកាសនីយបត្រតក្កកម្ម លើកលែងតែតក្កករនោះបានចុះហត្ថលេខាលើសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរ
ពិសេសមួយ ផ្ញើជូនមន្ត្រីកាន់កាប់បញ្ជីដោយបញ្ជាក់ថាខ្លួនពុំមានបំណងឱ្យដាក់ឈ្មោះរបស់ខ្លួនឡើយ ទើបនៅលើប្រកាសនីយបត្រតក្កកម្មនោះ មិនត្រូវដាក់ឈ្មោះតក្កករ។ ការសន្យាឬការទទួលរ៉ាបរងណាមួយរបស់តក្កករដោយផ្ទាល់មាត់ធ្វើឡើង ចំពោះបុគ្គលណាមួយ ដែលថាខ្លួននឹងធ្វើតាមសេចក្តី
ប្រកាសខាងលើ នឹងពុំមានប្រសិទ្ធភាពស្របច្បាប់ឡើយ។
|