- នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នឹងធ្វើការត្រូតពិនិត្យបែបបទនៃពាក្យស្នើសុំដែលបានដាក់និងជូនដំណឹងក្នុងរយៈពេល៤៥ថ្ងៃចាប់ពីកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំ។
- នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងផ្អៀងផ្ទាត់សំណុំបែបបទនៃពាក្យស្នើសុំ ប្រសិនបើពាក្យស្នើសុំបានបំពេញរាល់លក្ខខណ្ឌនោះនាយកដ្ឋាននឹងចេញការទទួលស្គាល់ពាក្យស្នើសុំ។
- ក្នុងករណីដែលពាក្យស្នើសុំមិនបានបំពេញលក្ខខណ្ឌ នាយកដ្ឋាននឹងជូនដំណឹងទៅអ្នកដាក់ពាក្យស្នើសុំ ដើម្បីឱ្យបន្ថែមឬកែតម្រូវចំណុចដែលខ្វះខាត។ ការបន្ថែមឬការកែតម្រូវត្រូវធ្វើឡើងក្នុងរយៈពេល៦ខែ រាប់ចាប់ពីការបរិច្ឆេទនៃការជូនដំណឹង។ ពាក្យស្នើសុំនឹងចាត់ទុកថាបានបោះបង់ចោល ប្រសិនបើ មិនបានបន្ថែមឬកែតម្រូវតាម ឬមិនបានឆ្លើយតប ឬគ្មានការពន្យល់សមស្របក្នុងរយៈពេលកំណត់ខាងលើ។ តាមការស្នើសុំរបស់អ្នកដាក់ពាក្យស្នើសុំ នាយកដ្ឋានអាចពន្យារយៈពេល៦ខែបន្ថែមទៀត។
- នាយកដ្ឋាន នឹងត្រួតពិនិត្យឯកសារបន្ថែមឬការកែតម្រូវ និង ធ្វើការឆ្លើយតបក្នុងរយៈពេល៤៥ថ្ងៃ រាប់ចាប់ពីកាលបរិច្ឆេទទទួលបានឯកសារទាំងនេះ។
|