បុគ្គលដែលពាក់ព័ន្ធណាមួយអាចស្នើទៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា ឱ្យលុបចោលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងលុបចោលការចុះបញ្ជីម៉ាកនេះ ប្រសិនបើៈ
១- ម្ចាស់សិទ្ធិមិនបានគោលរពនិងអនុរត្តតាមលក្ខខណ្ឌដែលមានក្នុងពាក្យស្នើសុំ
២- ម្ចាស់សិទ្ធិម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី ស្នើសុំលុបម៉ាកនេះចោល
៣- ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី បានបាត់បង់លក្ខណៈពេលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
៤- ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេសដែលឈបទទួលបានកិច្ចការពារ ឬលែងប្រើប្រាស់ក្នុងប្រទេសដើមរបស់ខ្លួន
៥- អាសយដ្ឋានសម្រាប់សេវា ក្នុងព្រះរាជាណាចក្រកម្ពុជា មិនអាចទំនាក់ទំនងបានយ៉ាងតិច៣ដងដោយមធ្យោបាយណាមួយក្នុងរយៈពេល៣ខែ
៦- ម្ចាស់សិទ្ធិម៉ាកសម្គាល់ភូមិសាស្រ្តដែលបានចុះបញ្ជី មិនអនុលោមតាមលក្ខខណ្ឌនៃឯកសារគំាទ្រដែលបញ្ជូនមកដូចកំណត់ក្នុងមាត្រា១៧នៃច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
៧- ម្ចាស់សិទ្ធិមិនអនុលោមតាមច្បាប់និងបទបញ្ជា។
នាយកដ្ឋានកម្មសិទ្ធិបញ្ញាននឹងត្រួតពិនិត្យការសង្កេតចំពោះការលុបចោល ដោយផ្ទៀងផ្ទាង់អង្គហេតុ និងវាយតម្លៃ ដើម្បីធ្វើការសម្រេច ក្នុងការយល់ព្រម ឱ្យកែតម្រូវ ឬលុបចោល ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញតាមច្បាប់នេះ និងបទបញ្ជាជាធរមាន។
ការលុបចោលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី នឹងមានអានុភាពចាប់តាំងពីកាលបរិច្ឆេទនៃសេចក្តីសម្រេច។ ការលុបចោលនេះ ត្រូវបានកត់ត្រានិងបោះពុម្ពក្នុងព្រឹត្តិប័ត្រផ្លួវការនិងផ្សព្វផ្សាយជាសាធារណៈភ្លាម។