បុគ្គលដែលពាក់ព័ន្ធណាមួយ អាចបញ្ជូនការសង្កេតរបស់ខ្លួន មកនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដើម្បីណែនាំដល់សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
បុគ្គលដែលពាក់ព័ន្ធណាមួយអាចស្នើទៅនាយកដ្ឋានកម្មសិទ្ធិបញ្ញាដើម្បីធ្វើមោឃភាពការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
នាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងធ្វើមោឃភាពការចុះបញ្ជី ប្រសិនបើៈ
១- លក្ខខណ្ឌណាមួយនៃមាត្រា៤ មាត្រា៧និងមាត្រា១០នៃច្បាប់នេះមិនបានបំពេញ
២- មានភស្តុតាងបញ្ជាក់ថា ម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី មិនមែនជាម្ចាស់សិទ្ធិស្របច្បាប់។
មោឃភាពនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី នឹងមានអានុភាពចាប់តាំងពីកាលបរិច្ឆេទចុះបញ្ជីមក។
មោឃភាពនេះ ត្រូវបានតក់ត្រានិងបោះពុម្ពផ្សាយក្នុងព្រឹត្តិប័ត្រផ្លូវការ និងត្រូវបានផ្សាយជាសាធារណៈភ្លាម។
|