អនុលោមតាមច្បាប់ ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ និងប្រកាសលេខ ០៤៥ MOC/SM 2011 ចុះថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១១ ស្តីពី ភា្នក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់រូបវន្តបុគ្គលដែលបានបណ្តុះបណ្តាល សម្រាប់ធ្វើជាភ្នាក់ងារតំណាងម៉ាក និងភ្នាក់ងារតំណាងម៉ាកទាំងអស់ដែលបានទទួលស្គាល់ដោយក្រសួង ពាណិជ្ជកម្ម នឹងមានបំណងចង់ក្លាយជាភ្នាក់ងារតំណាងម្ចាស់ម៉ាកសម្រាប់ ឆ្នាំ២០១៧។ សូមអញ្ជើញមក ដាក់ពាក្យស្នើសុំចុះបញ្ជីទទួលស្គាល់ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
យោងតាមប្រកាសខាងលើ ការដាក់ពាក្យស្នើសុំចុះបញ្ជីទទួលស្គាល់ជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ត្រូវបង់កម្រៃសមាជិកភាពរបស់ខ្លួនប្រចាំឆ្នាំ តាមប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម រូបវន្តបុគ្គលដែលបានបណ្តុះបណ្តាលសម្រាប់ធ្វើជាភ្នាក់ងារ តំណាងម៉ាក និងភ្នាក់ងារតំណាងម៉ាកទាំងអស់ ជ្រាបជាព័ត៌មាន ។