គណៈកម្មាធិការជាតិគ្របគ្រងកម្មសិទ្ធិបញ្ញាត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១៤២អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការជាតិគ្របគ្រងកម្មសិទ្ធិបញ្ញា ចុះថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០០៨។
គោលបំណង
គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញធានានូវគោលនយោបាយកម្មសិទ្ធិបញ្ញា របស់ជាតិតែមួយ និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ ផ្សព្វផ្សាយ និង អនុវត្តច្បាប់ និង បទប្បញ្ញត្តិកម្មសិទ្ធិបញ្ញានានាឱ្យមានភាពរលូន ស្របតាមការសន្យារបស់ព្រះរាជាណាចក្រកម្ពុជានៅពេលចូលជាសមាជិក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ព្រមទាំងសហការទទួល និងប្រើប្រាស់ជំនួយ បច្ចេកទេសពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា ពីអង្គការអន្តរជាតិ និងប្រទេសនានាឱ្យមានប្រសិទ្ធភាពខ្ពស់។
|