ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ពីកន្លែងផលិតរហូតដល់ទីផ្សារ៖ ការអនុវត្តល្អក្នុងកិច្ច ការពារ ពាណិជ្ជូបនីយកម្ម និងយុទ្ធសាស្ត្រទីផ្សារ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ”
រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ពីកន្លែងផលិតរហូតដល់ទីផ្សារ៖ ការអនុវត្តល្អក្នុងកិច្ច ការពារ ពាណិជ្ជូបនីយកម្ម និងយុទ្ធសាស្ត្រទីផ្សារ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” លោក Antonio Berengue អនុប្រធានការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប(EUIPO) មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា អង្គភាពម៉ាកសម្គាល់ភូមិសាស្ត្របណ្តាប្រទេសអាស៊ាន និងសមាគមនៃម៉ាកសម្គាល់ភូមិសាស្ត្រនានារបស់កម្ពុជា សរុបចំនួន ៥០រូប។ ឯកឧត្តម សួន វិជ្ជា បានថ្លែងអំណរគុណដល់ការិយាល័យកម្មសិទ្ធិបញ្ញាសហភាព អឺរ៉ុប(EUIPO) អង្គភាពម៉ាកសម្គាល់ភូមិសាស្ត្របណ្តាប្រទេសអាស៊ាន និងសមាគមនៃម៉ាកសម្គាល់ភូមិសាស្ត្រនានារបស់កម្ពុជា អ្នកជំនាញការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលបានចំណាយពេល វេលាចូលរួមសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ និងបានចែករំលែកបទពិសោធន៍ ពីការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងឧត្តរមានុវត្តន៍ល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រង ចាត់ចែងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ជាមួយគ្នានេះដែរ អង្គសិក្ខាសាលាក៏បានដកស្រង់បទ ពិសោធន៍ពីអ្នកជំនាញការកម្ពុជា ដែលបានចូលរួមរៀបចំបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ ក៏ដូចជាបទពិសោធន៍របស់សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជាផ្ទាល់ពីការ លំបាក បញ្ហាប្រឈម និងឱកាស ដែលសមាគមបានជួបប្រទះ និងបានប្រែក្លាយទៅជាចំណុចវិជ្ជមាន ក្នុងការរៀបចំសមាគមឱ្យមានដំណើរការរលូនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តម សួន វិជ្ជា […]

