May 7, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយតំណាង អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO)

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា និងសហការីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) ដែលដឹកនាំដោយ លោក Matsushita Koichi។
គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអង្គភាពកម្មសិទ្ធិបញ្ញារបស់ប្រទេសកម្ពុជានិងជប៉ុន និងកិច្ចពិភាក្សាផ្តោះប្តូរយោបល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងកម្មសិទ្ធិបញ្ញានានា ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុនផងដែរ។