ពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទស្តីអំពី “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត (IP and Sports: Ready, Set, Innovate)” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Rebakah BELL តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លោក GUY Pessach ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តមអនុប្រធាននិងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប.) […]

