ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប
(ខេត្តកំពត) ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ។ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ក្រោមអធិបតីភាពរបស់ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពី ឯកឧត្តម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប លោក លាង រ័ត្នមាណា តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត […]

