May 5, 2025

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Ken-Ichiro Natsume អគ្គនាយករងអង្គការកម្មសិទ្ឋិបញ្ញាពិភពលោក និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារកម្មសិទ្ធិបញ្ញា

(សៀមរាប)៖ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតទទួលជួបលោក Ken-Ichiro Natsume អគ្គនាយករងអង្គការកម្មសិទ្ឋិបញ្ញាពិភពលោក និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សេង ហុង អគ្គនាយករងសេវាពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ត្រីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។
ក្នុងជំនួបពិភាក្សានេះភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈគ្នាលើចំណុចគន្លឹះនានាដើម្បីអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឱ្យមានភាពប្រសើរឡើងបន្ថែមទៀត។