12
May
May 12, 2025

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលោកជំទាវ Chansouk SENGPHACHANH អនុរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​ នៃសាធារណរដ្ឋប្រជាមានិតទ្បាវ

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលោកជំទាវ Chansouk SENGPHACHANH អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតទ្បាវបាន ចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិអាស៊ានលើកទី៧៥ និងពិធីផ្ទេរតំណែងប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន (AWGIPC CHAIRMAN) ពីឯកឧត្តម Xaysomphet NORASINGH អគ្គនាយកនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រាប់អាណត្តិ២ ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់២០២៧។ឯកឧត្តម អ៊ុក ប្រជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុងការងារកម្មសិទ្ធិបញ្ញាអាស៊ាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៧៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា ក្នុងការប្រជុំពិភាក្សាយ៉ាងផុសផុល ចែករំលែកវឌ្ឍនភាពការងារ និងខិតខំអនុវត្តន៍ផែនការសកម្មភាព ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន សំដៅសម្រេចតាមផែនការ និងបញ្ចប់ផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានឆ្នាំ២០១៦ ២០២៥ និងត្រៀមខ្លួនសម្រាប់ការអនុវត្តផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានថ្មី ២០២៦-២០៣០។នៅក្នុងពិធីទទួលតំណែងជាប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន ឯកឧត្តម សួន […]

10
May
May 10, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប.) និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ចូលរួមកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា លើកទី៧៥

(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគ.ក.ប. និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ចូលរួមកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា លើកទី៧៥ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តាប្រធានអង្គភាពកម្មសិទ្ធិរបស់ប្រទេសសមាជិកអាស៊ាន តំណាងលេខាធិការដ្ឋានអាស៊ាន និងដៃគូមួយចំនួនផងដែរ។នៅក្នុងកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាលើកទី៧៥នេះ ក៏មានកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាមួយចំនួនផងដែររួមមាន: តំណាងគណៈកម្មាធិការកម្មសិទ្ធិបញ្ញាក្រោមក្របខ័ណ្ឌអាស៊ាន-អូស្រ្តាលី-ណូវែលហ្សេឡង់ (AANZFTA), អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO), អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO), IFPI, និង EUIPO។

8
May
May 8, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំទ្វេភាគី ជាមួយលោក Tiago Guerreiro ប្រធានទទួលបន្ទុកសេវាកម្មសហប្រតិបត្តិការអន្តរជាតិរបស់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) និងលោក Gonzalo Bilbao ប្រធានគម្រោងរបស់អង្គភាពកម្មសិទ្ធិបញ្ញាប្រចាំអាស៊ីអាគ្នេយ៍​ នៅសៀម​រាប ព្រះរាជាណាចក្រកម្ពុជា

( សៀមរាប)៖ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា បានជួបប្រជុំទ្វេភាគី ជាមួយលោកTiago Guerreiro ប្រធានទទួលបន្ទុកសេវាកម្មសហប្រតិបត្តិការអន្តរជាតិរបស់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) និងលោក Gonzalo Bilbao ប្រធានគម្រោងរបស់អង្គភាពកម្មសិទ្ធិបញ្ញាប្រចាំអាស៊ីអាគ្នេយ៍ ក្នុងកំទ្បុងពេល ចូលរួមកិច្ចប្រជុំលើកទី៧៥នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន នៅខេត្តសៀម រាប ព្រះរាជាណាចក្រកម្ពជា។ឯកឧត្តម សួន វិជ្ជា បានថ្លែងអំណរគុណដល់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការកសាងកេរ្តិ៍ឈ្មោះផលិតផលជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាក សមូហភាព ម៉ាកវិញ្ញាតកម្ម ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់អតិថិជន លើកកម្ពស់កសិកម្ម វប្បធម៌ និងទេសចរណ៍និងការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ចំណេះដឹងសាធារណៈដើម្បីពង្រឹងសមត្ថភាពដល់វិស័យសាធារណៈ និងសហគ្រាសធុនតូច និងមធ្យម។លោក Tiago Guerreiro ប្រធានទទួលបន្ទុកសេវាកម្មសហប្រតិបត្តិការអន្តរជាតិរបស់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) បានជម្រាបជូនស្តីពី គម្រោង EU-ASEAN SUSTAINABLE CONNECTIVITY PACKAGE –INTELLECTUAL PROPERTY RIGHTS (SCOPE IPR) ដើម្បីធ្វើការពង្រឹងសមត្ថភាពរបស់សមាជិកអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន ដើម្បីកែលម្អច្បាប់ បទប្បញ្ញត្តិ ឱ្យស្របតាមកិច្ចការពារប្រព័ន្ធកម្មសិទ្ធិជាសកល […]

7
May
May 7, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយតំណាង អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO)

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា និងសហការីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) ដែលដឹកនាំដោយ លោក Matsushita Koichi។គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអង្គភាពកម្មសិទ្ធិបញ្ញារបស់ប្រទេសកម្ពុជានិងជប៉ុន និងកិច្ចពិភាក្សាផ្តោះប្តូរយោបល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងកម្មសិទ្ធិបញ្ញានានា ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុនផងដែរ។

6
May
May 6, 2025

ពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី (IP and Music),​ កិច្ចប្រជុំលើកទី៧៥ នៃក្រុមការងារអាស៊ានស្តីពីសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា និងកិច្ចប្រជុំពាក់ព័ន្ធ (75th ASEAN Working Group on Intellectual Property Cooperation “AWGIPC” and related meetings) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ​ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ

(សៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Derek YIP ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម […]

5
May
May 5, 2025

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Ken-Ichiro Natsume អគ្គនាយករងអង្គការកម្មសិទ្ឋិបញ្ញាពិភពលោក និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារកម្មសិទ្ធិបញ្ញា

(សៀមរាប)៖ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតទទួលជួបលោក Ken-Ichiro Natsume អគ្គនាយករងអង្គការកម្មសិទ្ឋិបញ្ញាពិភពលោក និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សេង ហុង អគ្គនាយករងសេវាពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ត្រីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ក្នុងជំនួបពិភាក្សានេះភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈគ្នាលើចំណុចគន្លឹះនានាដើម្បីអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឱ្យមានភាពប្រសើរឡើងបន្ថែមទៀត។

18
Mar
March 18, 2025

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គ.ក.ប. លើកទី១៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គ.ក.ប. លើកទី១៤ ដើមី្បបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគ.ក.ប. និងសមាជិក សមាជិកា នៃលេខាធិការដ្ឋាននៃគ.ក.ប. ពីអន្តរក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា ជាច្រើនរូប។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការសម្ងាត់ពាណិជ្ជកម្ម។ជាលទ្ធផល អង្គប្រជុំបានសម្រេច និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

17
Mar
March 17, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រជុំទ្វេភាគីជាមួយលោកសាស្ត្រាចារ្យ Michael Geist តំណាងសកលវិទ្យាល័យ OTTAWA នៃប្រទេសកាណាដា

(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃ គណៈកម្មាការ ជាតិគ្រប់គ្រប់កម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រជុំទ្វេភាគីជាមួយលោកសាស្ត្រាចារ្យ Michael Geist តំណាងសកលវិទ្យាល័យ OTTAWA នៃប្រទេសកាណាដា ដោយមានការចូលរួមពី តំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា មេធាវី និងមន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជិម្ម ដែលសរុបមានចំនួន ១០រូប នៅសណ្ឋាគារ Sun & Moon Riverside។គោលបំណងនៃកិច្ចប្រជុំទ្វេភាគីខាងលើនេះផ្តោតសំខាន់លើ៖១. ពិភាក្សាបន្ថែមលើគម្រោង EDM ដែលកម្ពុជាបានដាក់ស្នើសុំពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា២. ការចែករំលែកព័ត៌មានពាក់ព័ន្ធគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមាន ២១៥សកម្មភាព ព្រមទាំងបទពិសោធន៍ វិធានការកិច្ចការពារ និងឧត្តមានុវត្តន៍ក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា៣. ការលើកកម្ពស់ចំណេះដឹងសាធារណៈដល់មន្ត្រីកម្មសិទ្ធិបញ្ញាតាមរយៈការផ្តល់អាហាររូបករណ៍ ឬការបណ្តុះបណ្តាល (Training for Trainer)៤. ស្នើសុំឱ្យអង្គភាពកម្មសិទ្ធិបញ្ញាកាណាដារំលែកព័ត៌មានពាក់ព័ន្ធគម្រោងផ្សេងៗបន្ថែមទៀតដល់កម្ពុជា និងស្នើសុំឱ្យកាណាដាជួយរៀបចំសេចក្តីព្រាងស្តីពីការណែនាំ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការសម្ងាត់ពាណិជ្ជកម្ម។

15
Mar
March 15, 2025

ឯកឧត្តម សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចូលរួមបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ឯកឧត្តម សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចូលរួមបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម…(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចូលរួមបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករងសេវាពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មេធាវី និងវិស័យឯកជន ជាច្រើនរូប។គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាជូនដល់សមាជិក សមាជិកានៃលេខាធិការដ្ឋាន គ.ក.បមេធាវី និងវិស័យឯកជន ជាពិសេសការផ្តល់ព័ត៌មាននិងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្ម ការសិក្សាពីឧត្តរមានុវត្តន៍នៃការអនុវត្តច្បាប់ការសម្ងាត់ពាណិជ្ជកម្មរបស់ប្រទេសកាណាដា និងសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

9
Mar
March 9, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Ha-Young Yoon ប្រតិភូនៃសមាគមលើកកម្ពស់នវានុវត្តន៍កូរ៉េ (KIPA) និងក្រុមការងាររបស់ ក្រសួងអប់រំ យុវជន និងកីទ្បា

(ភ្នំពេញ)៖នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Ha-Young Yoon ប្រតិភូនៃសមាគមលើកកម្ពស់នវានុវត្តន៍កូរ៉េ (KIPA) និងក្រុមការងាររបស់ ក្រសួងអប់រំ យុវជន និងកីទ្បា ក្រោមការដឹកនាំរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងអប់រំ យុវជន និងកីទ្បា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីទ្បា។គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាលើគម្រោង NICE ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ការអនុម័តគម្រោងជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសម្របសម្រួលនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។ គម្រោងខាងលើនេះ នឹងត្រូវចូលរួមអនុវត្តរួមគ្នាដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកម្មសិទ្ធិបញ្ញា និង KIPA ពាក់ព័ន្ធនឹងការកសាងកម្មវិធីសិក្សាសម្រាប់សិស្សវិទ្យាល័យពាក់ព័ន្ធនឹងចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍នៅវិទ្យាល័យ។ជាលទ្ធផល អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ចំនួនពីរ គឺ ការរៀបចំអនុស្សរណៈនៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីទ្បា និងសមាគមលើកកម្ពស់នវានុវត្តន៍កូរ៉េ […]