តើអ្វីជាកិច្ចការពារពូជថ្មីនៃដំណាំ?

ពូជ ” សំដៅដល់ ក្រុមរុក្ខជាតិនៃចំណាត់ថ្នាក់តែមួយដែលគេស្គាល់តិចបំផុតទោះជា មិនបានបំពេញឱ្យបានពេញលេញនូវលក្ខខណ្ឌ នៃការផ្តល់សិទ្ធិអ្នកបង្កាត់ពូជដំណាំក្តី ដែលអាច:

 • ត្រូវកំណត់ដោយការបង្ហាញចរិតលក្ខណៈ ដែលជាលទ្ធផលនៃគំរូហ្សែន ឬ បន្សំគំរូហ្សែន
 • ត្រូវខុសប្លែក ពីក្រុមរុក្ខជាតិផ្សេងទៀត តាមរយៈការបង្ហាញយ៉ាង ហោចណាស់នូវលក្ខណៈណាមួយនៃចរិតលក្ខណៈខាងលើ ហើយ
 • ត្រូវចាត់ទុកជា ក្រុមមួយ ចំពោះលទ្ធភាពដែលអាចដាំដុះបន្ត ដោយមិនផ្លាស់ប្តូរ។


ប្រសិនបើអ្នកជាបុគ្គលដែលបង្កាត់ រកឃើញ និងអភិវឌ្ឍពូជថ្មីនៃតំណាំ អ្នកត្រូវបានចាត់ទុកថាជា”អ្នកបង្កាត់ពូជដំណាំ”​ ហើយអ្នកអាច​ស្វែងរកកិច្ចការពារពូជ​ដំណាំ​ថ្មី​របស់អ្នកដោយដាក់ពាក្យសុំកិច្ចការពារទៅក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល។ សុពលភាពសិទ្ធិការពារពូជថ្មីនៃដំណាំ មានរយៈពេល២០(ម្ភៃ)ឆ្នាំ លើកលែងតែដំណាំដែលមានលក្ខណៈពិសេសដូចជាដំណាំវល្លិនិងដំណាំឈើ ដែលត្រូវមាន​រយៈ​ពេល​២៥(ម្ភៃប្រាំ)ឆ្នាំ ក្រោយពីទទួលបានសិទ្ធិការពារលើពូជថ្មីនៃដំណាំនោះ។
វិសាលភាពនៃកិច្ចការពារ ម្ចាស់សិទ្ធិមានសិទ្ធិរារំាងបុគ្គលដទៃពីៈ

 • ការផលិតឬផលិតឡើងវិញនៃពូជដំណាំ
 • ការដាក់លក្ខខណ្ឌក្នុងគោលបំណងនៃការដាំដុះ
 • ការដាក់លក់
 • ការលក់ឬចរាចរផ្សេងទៀត
 • ការនាំចេញ
 • ការនាំចូល
 • ការស្តុកទុកសម្រាប់គោលបំណងណាមួយ។

ពូជដំណាំដែលអាចទទួលបានកិច្ចការពារ
ដើម្បីទទួលបានកិច្ចការពារ ពូជដំណាំត្រូវមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោមៈ

 • ភាពថ្មី
 • ភាពខុសប្លែក
 • ឯកសណ្ឋានភាព
 • ស្ថេរភាព
 • និងត្រូវបានដាក់ឈ្មោះសមរម្យ

ភាពថ្មី
ពូជដំណាំដែលអាចចាត់ទុកថាថ្មី លុះត្រាតែពុំទាន់បានដាក់លក់ឬចរាចរលើទីផ្សារកន្លងមក ប៉ុន្តែដោយមានការឯកភាពពីអ្នកបង្កាត់ពូជ ពូជថ្មីនៃនោះត្រូវបាន​ដាក់លក់​ឬ​ចរាចរ​លើទីផ្សារ ក្នុងរយៈពេលមិនលើសពី១ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមិនលើសពី៦ឆ្នាំ ចំពោះដំណាំវល្លិនិងដំណាំឈើ និងមិនលើសពី៤ឆ្នាំ ចំពោះគ្រប់ដំណាំផ្សេងៗទៀត នៅក្រៅព្រះរាជាណាចក្រកម្ពុជា ដោយគិតមកដល់ ថ្ងៃដាក់ពាក្យស្នើសុំសិទ្ធិការពារ។

ខុសប្លែក
ពូជដំណាំដែលចាត់ទុកថាមានភាពខុសប្លែកពីគេ លុះត្រាតែមានភាពខុសគ្នាដាច់ស្រឡះពីពូជឯទៀត ដែលគេស្គាល់ជាទូទៅ ត្រឹមកាលបរិច្ឆេទ ​នៃការដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ឬកាលបរិច្ឆេទសិទ្ធិអាទិភាព។

ឯកសណ្ឋានភាព
ពូជដំណាំដែលចាត់ទុកថាមានឯកសណ្ឋានភាព លុះត្រាតែអាចរក្សាឯកសណ្ឋានភាពគ្រប់គ្រាន់នូវចរិតលក្ខណៈពាក់ព័ន្ធរបស់ពូជ ទោះបីពូជដំណាំនោះ ត្រូវបានផលិត​តាមរយៈភេទឬអភេទក្តី។

ស្ថេរភាព
ពូជដំណាំដែលចាត់ទុកថាមានស្ថេរភាព លុះត្រាតែចរិតលក្ខណៈ ចំាបាច់របស់វាគ្មានការប្រែប្រួល​នៅគ្រប់ដំណាក់​កាលនៃវដ្ត​លូត​លាស់​និងជំនាន់នីមួយៗ។

ការដាក់ឈ្មោះពូជដំណាំ
ការដាក់ឈ្មោះពូជដំណា សម្រាប់សម្គាល់ឬញែកពូជដំណាំមួយទៅនឹងពូជដំណាំមួយផ្សេងទៀត។ អ្នកបង្កាត់ពូជដំណាំត្រូវស្នើនិងសុំការអនុញ្ញាត ដើម្បីដាក់ឈ្មោះ​ពូជដំណាំ​ដែល​សមស្របសម្រាប់កំណត់ពូជដំណាំ។ ឧទាហរណ៍ ឈ្មោះ” Summer Snow” ជាឈ្មោះរបស់រុក្ខជាតិ របស់ Rosa ដែល​នៅក្នុង​ប្រទេស​ជា​សមាជិក​មួយនៃអនុសញ្ញាយូប៉ូវ។ ឈ្មោះពូជថ្មីនៃដំណាំ មួយចំនួនដូចខាងក្រោម ត្រូវបានចាត់ទុកថាមិនសមស្របៈ

Last updated on: ខែ​ឧសភា 21, 2024