នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម
នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ស្ថិតនៅក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋានឧស្សាហកម្ម មានមុខងារ និងភារកិច្ចដូចតទៅ៖
រៀបចំ
និងអនុវត្ដគោលនយោបាយ យុទ្ធសាស្រ្ត ទិសដៅ
និងផែនការក្នុងការពង្រឹងការការពារសិទ្ធិលើកម្មសិទ្ធិឧស្សាហកម្ម
ក្នុងព្រះរាជាណាចក្រកម្ពុជា សហការរៀបចំគោលនយោបាយអំពីការច្នៃប្រឌិត
និងបង្កើតថ្មីក្នុងក្របខណ្ឌនៃការអភិវឌ្ឍបច្ចេកវិទ្យា រៀបចំលិខិតបទដ្ឋានគតិយុត្ត នីតិវិធី
និងបទបញ្ជាពាក់ពន្ធ័នឹងការផ្តល់ប្រកាសនីយបត្រតក្កកម្ម
វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ សិទ្ធិអ្នកបង្កាត់ពូជដំណាំ
និងការចុះបញ្ជីគំនូរឧស្សាហកម្ម គំនូរបង្ហាញនៃសៀគ្វីបង្រួម អនុវត្ដនីតិវិធីសម្រាប់ការផ្ដល់
និងការគ្រប់គ្រងប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ សិទ្ធិអ្នកបង្កាត់ពូជដំណាំ
និងសម្រាប់ការចុះបញ្ជី និងការគ្រប់គ្រងគំនូរឧស្សាហកម្ម
និងគំនូរបង្ហាញនៃសៀគ្វីបង្រួមក្នុងព្រះរាជាណាចក្រកម្ពុជា អនុវត្តយន្តការជម្រុញការច្នៃប្រឌិត
និងបង្កើតថ្មី ផ្សព្វផ្សាយតាមរយៈព្រឹត្ដិបត្រផ្លូវការ
ឬតាមមធ្យោបាយផ្សេងទៀត សម្រាប់ប្រកាសនីយបត្រតក្កកម្ម
វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ សិទ្ធិអ្នកបង្កាត់ពូជដំណាំ គំនូរឧស្សាហកម្ម
និងគំនូរបង្ហាញនៃសៀគ្វីបង្រួម គ្រប់គ្រងមណ្ឌលច្នៃប្រឌិត
មណ្ឌលបង្កើតតក្កកម្ម មណ្ឌលស្រាវជ្រាវ និងពិនិត្យកម្ម សិទិ្ធឧស្សាហកម្ម
មណ្ឌលផ្សព្វផ្សាយ បណ្តុះបណ្តាលកម្មសិទិ្ធឧស្សាហកម្ម រៀបចំការអភិវឌ្ឍន៍ធនធានមនុស្ស
និងបណ្តុះបណ្តាលជំនាញកម្មសិទិ្ធឧស្សាហកម្ម ផ្សព្វផ្សាយ
និងប្រើប្រាស់ព័ត៌មានស្ដីពីកម្មសិទ្ធិឧស្សាហកម្ម
ធ្វើជាឧបករណ៍ដើម្បីជំរុញការច្នៃប្រឌិតថ្មី ការបង្កើតតក្កកម្ម ការស្រាវជ្រាវ
ក្នុងគោលបំណងអភិវឌ្ឍវិទ្យាសាស្ដ្រ បច្ចេកវិទ្យាក្នុងព្រះរាណាចក្រកម្ពុជា អនុវត្ដនីតិវិធីក្នុងការចុះបញ្ជីភ្នាក់ងារដែលប្រកបអាជីវកម្មធ្វើជាតំណាងរបស់អ្នកដាក់ពាក្យសុំក្នុងការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម សម្របសម្រួល
និងដោះស្រាយវិវាទពាក់ពន្ធ័នឹងកម្មសិទ្ធិឧស្សាហកម្ម សម្របសម្រួល
និងធ្វើកិច្ចសហប្រតិបត្ដិការជាមួយអង្គការជាតិ និងអង្គការអន្ដរជាតិ
រួមទាំងសហការជាមួយដៃគូរអភិវឌ្ឍនានា លើការងារកម្មសិទ្ធិឧស្សាហកម្ម បូកសរុបរបាយការណ៍វាយតម្លៃលទ្ធផលការងារ
និងអភិវឌ្ឍវិស័យកម្មសិទ្ធិឧស្សាហកម្ម និងទទួលអនុវត្តភារកិច្ចផ្សេងទៀត
ដែលអគ្គនាយក និង/ឬ រដ្ឋមន្ត្រីប្រគល់ជូន។
Last updated on: ខែកក្កដា 22, 2024