ខែធ្នូ 22, 2025 ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ពីកន្លែងផលិតរហូតដល់ទីផ្សារ៖ ការអនុវត្តល្អក្នុងកិច្ច ការពារ ពាណិជ្ជូបនីយកម្ម និងយុទ្ធសាស្ត្រទីផ្សារ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ពីកន្លែងផលិតរហូតដល់ទីផ្សារ៖ ការអនុវត្តល្អក្នុងកិច្ច ការពារ ពាណិជ្ជូបនីយកម្ម និងយុទ្ធសាស្ត្រទីផ្សារ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” លោក Antonio Berengue អនុប្រធានការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប(EUIPO) មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា អង្គភាពម៉ាកសម្គាល់ភូមិសាស្ត្របណ្តាប្រទេសអាស៊ាន និងសមាគមនៃម៉ាកសម្គាល់ភូមិសាស្ត្រនានារបស់កម្ពុជា សរុបចំនួន ៥០រូប។ ឯកឧត្តម សួន វិជ្ជា បានថ្លែងអំណរគុណដល់ការិយាល័យកម្មសិទ្ធិបញ្ញាសហភាព អឺរ៉ុប(EUIPO) អង្គភាពម៉ាកសម្គាល់ភូមិសាស្ត្របណ្តាប្រទេសអាស៊ាន និងសមាគមនៃម៉ាកសម្គាល់ភូមិសាស្ត្រនានារបស់កម្ពុជា អ្នកជំនាញការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលបានចំណាយពេល វេលាចូលរួមសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ និងបានចែករំលែកបទពិសោធន៍ ពីការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងឧត្តរមានុវត្តន៍ល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រង ចាត់ចែងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ជាមួយគ្នានេះដែរ អង្គសិក្ខាសាលាក៏បានដកស្រង់បទ ពិសោធន៍ពីអ្នកជំនាញការកម្ពុជា ដែលបានចូលរួមរៀបចំបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ ក៏ដូចជាបទពិសោធន៍របស់សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជាផ្ទាល់ពីការ លំបាក បញ្ហាប្រឈម និងឱកាស ដែលសមាគមបានជួបប្រទះ និងបានប្រែក្លាយទៅជាចំណុចវិជ្ជមាន ក្នុងការរៀបចំសមាគមឱ្យមានដំណើរការរលូនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តម សួន វិជ្ជា បានជំរុញឱ្យអាស៊ានរួមគ្នាជាធ្លុងមួយក្នុងការកសាងវិស័យម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញនេះឱ្យទទួលបានភាពរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុវិស័យដែលបានចែងក្នុងផែនការ សកម្មភាពរបស់ក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាសម្រាប់ឆ្នាំ២០២៦-២០៣០ ផងដែរ។ ការជំរុញនវានុវត្តន៍លើផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការគ្រប់គ្រងនិង ត្រួតពិនិត្យគុណភាពត្រឹមត្រូវ ការដាំដុះស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ការប្រើប្រាស់ថ្នាល ឌីជីថលក្នុងការផ្សព្វផ្សាយផលិតផលGI របស់អាស៊ាន និងការរួមគ្នាជំរុញផលិតផលGI របស់អាស៊ាន ទៅកាន់ទីផ្សារអឺរ៉ុបនិងពិភពលោក គឺសូចនាករដែលសមាជិកអាស៊ាននិងសមាគមGI ត្រូវចូលរួមគិត គូរ ដើម្បីជាប្រយោជន៍រួមជូនដល់អាស៊ាន អ្នកផលិត អ្នកដាំដុះ និងអ្នកប្រើប្រាស់ផងដែរ។ ឯកឧត្តម ក៏រំពឹងថាតំណាងការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) អង្គភាពម៉ាកសម្គាល់ភូមិសាស្ត្របណ្តាប្រទេសអាស៊ាន និងសមាគមនៃម៉ាកសម្គាល់ភូមិសាស្ត្រនានារបស់កម្ពុជា នឹងបានសិក្សារៀនសូត្រជាក់ស្តែងនៅទីតាំងដាំដុះម្រេចកំពត និងអំបិលកំពត-កែប នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការរៀបចំដំណើរទស្សនកិច្ចសិក្សា ឡើងដោយនាយកដ្ឋាន កម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។ សិក្ខាកាមទាំងអស់ នឹងទទួលបានការធ្វើបទបង្ហាញពីសមាជិក នៃសមាគមលើកកម្ពស់ម្រេចកំពត និងការទស្សនានូវចម្ការម្រេច និងការមើលការផលិតនូវផលិតផល ជាក់ស្តែងមួយចំនួនផងដែរ។