ខែឧសភា 10, 2025 ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប.) និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ចូលរួមកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា លើកទី៧៥ (សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគ.ក.ប. និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ចូលរួមកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា លើកទី៧៥ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តាប្រធានអង្គភាពកម្មសិទ្ធិរបស់ប្រទេសសមាជិកអាស៊ាន តំណាងលេខាធិការដ្ឋានអាស៊ាន និងដៃគូមួយចំនួនផងដែរ។នៅក្នុងកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាលើកទី៧៥នេះ ក៏មានកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាមួយចំនួនផងដែររួមមាន: តំណាងគណៈកម្មាធិការកម្មសិទ្ធិបញ្ញាក្រោមក្របខ័ណ្ឌអាស៊ាន-អូស្រ្តាលី-ណូវែលហ្សេឡង់ (AANZFTA), អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO), អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO), IFPI, និង EUIPO។