Blog

30
សីហា
ខែ​សីហា 30, 2024

ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី១៧ វេទិកាការពារពូជថ្មីនៃដំណាំអាស៊ីបូព៌ា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជាធានីភ្នំពេញ។

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានល.គ.ក.ប. និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំស្ដីកិច្ចប្រជុំថ្នាក់តំបន់លើកទី១៧ វេទិកាការពារពូជថ្មីនៃដំណាំអាស៊ីបូព៌ា ដោយមានការចូលរួមពី៖ ឯកឧត្តម ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ – លោកស្រី Yolanda Huerta អគ្គលេខាធិការរងនៃអង្គភាពUPOV របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក – លោក Akiko Ishimaru អនុប្រធាននាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន -លោក ផែ ច័ន្ទត្រាវុឌ្ឍ ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ត្រីជំនាញពីបណ្ដាក្រសួងពាក់ព័ន្ធ និងតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០។គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១.) ចែករំលែកនូវលទ្ធិផល និងបទពិសោធន៍នៃការអនុវត្តការពារពូជថ្មីនៃដំណាំរបស់ប្រទេសថ្នាក់តំបន់ ២.) បង្ហាញនិងទទួលយកផែនការយុទ្ធសាស្ត្រ និងបទពិសោធន៍ថ្មីៗ និង ៣.) ជំរុញការការពារពូជថ្មីនែដំណាំ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រទេសជាសមាជិក។ឯកឧត្តម សួន វិជ្ជា […]

4
កក្កដា
ខែ​កក្កដា 4, 2024

កម្មវិធីសម្ពោធគម្រោងស្តីពីការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងទំនិញសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព និងសិក្ខាសាលាស្តីពី ចំណេះដឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការអភិវឌ្ឍយុទ្ធសាស្រ្តនៅកម្ពុជា

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំពិធីសម្ពោធគម្រោងស្តីពី ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងទំនិញសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព និងសិក្ខាសាលាស្តីពី ចំណេះដឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការអភិវឌ្ឍយុទ្ធសាស្រ្តនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ។ នាឱកាស កម្មវិធីសម្ពោធគម្រោង នេះក៏មានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក និងសមាជិការគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា សមាជិក និងសមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ សមាគមកសិកម្ម វិស័យឯកជន សរុបអ្នកចូលរួមប្រមាណ ១០០នាក់។ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញគឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ លោកជំទាវ បន្ថែមថាក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញតាំងពីឆ្នាំ២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលផលិតផលទាំងនេះ មានកេរ្តិ៍ឈ្មោះល្បី […]

25
មិថុនា
ខែ​មិថុនា 25, 2024

កម្មវិធីបិទបញ្ចប់ការអនុវត្តគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម”

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមការងារគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) បានរៀបចំពិធីបិទគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហគ្រិនមានពិការភាពសរុបចំនួន ៧០រូប។ ជាបឋម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានគោរពថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្តល់កិត្តិយសនិងចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទ “ការអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ(RT4D)ដោយផ្តោតលើកំណើនប្រកប ដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញានិងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” និង លោក Kieran Donelly តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា លោក អាឌ្រៀន ហ្គីលប៊ឺត តំណាងគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ក៏ដូចជាសហគ្រិនទាំងអស់ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីនារសៀលនេះផងដែរ។ បន្ទាប់មកឯកឧត្តម […]

1
មិថុនា
ខែ​មិថុនា 1, 2024

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) បានដឹកនាំកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាងនាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គភាពកម្មសិទ្ធិបញ្ញាហុងកុង

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធាន ល.គ.ក.ប. បានដឹកនាំកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ដោយមានការចូលរួមពី៖ លោក Derek Lau ជំនួយការប្រធានអង្គភាពកម្មសិទ្ធិបញ្ញាហុងកុង លោក Joseph Yeung មេធាវីជាន់ខ្ពស់ កញ្ញា Vivian Yu ប្រធានផ្នែកត្រួតពិនិត្យកម្មសិទ្ធិបញ្ញា និងមន្ត្រីជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១.) ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ២). បង្ហាញអំពីរចនាសម្ព័ន្ធនាយកដ្ឋានកម្មសិទ្ធិបញ្ញា ៣.) ពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈយោគយល់គ្នា រវាងអង្គភាពកម្មសិទ្ធិបញ្ញាហុងកុង និង នាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង ៤.) លើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។ល។

20
មេសា
ខែ​មេសា 20, 2024

ពិធីប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោលកម្មសិទ្ធិបញ្ញាជំនាន់ទី១ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៥ និងទី៦

(ក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋាកម្មសិទ្ធិបញ្ញាបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោលកម្មសិទ្ធិបញ្ញាជំនាន់ទី១ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៥ និងទី៦ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយសេវាពាណិជ្ជកម្ម មន្ត្រីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលោក លោកស្រីសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការចូលរួមអបអរសាទរដល់សិក្ខាកាមដែលជាគ្រូបង្គោលជំនាន់ទី១សរុប ចំនួន ៥៦រូប និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនានទី៥ និងទី៦ ចំនួន ១២៣រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជាស្ថាពរ។ នាក្នុងឱកាសនោះ លោកជំទាវបានផ្តាំផ្ញើដល់មន្ត្រីបង្គោលទាំងអស់ត្រូវបន្តចែករំលែកចំណេះដឹងដែលខ្លួន ទទួលបានពីវគ្គបណ្តុះបណ្តាលទៅកាន់មន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មរាជធានីខេត្តរៀងៗខ្លួន។ ទន្ទឹមនឹងនេះ លោកជំទាវបានបន្ថែមថា មន្ត្រីទាំងអស់ត្រូវសហការរួមគ្នាពង្រឹងការផ្សព្វផ្សាយច្បាប់ និងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ដូចជាកិច្ចការពារម៉ាកផលិតផល ដល់ អាជីវករ សហគ្រាមីក្រូ តូច និងមធ្យម ជាពិសេស អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា និងកាត់បន្ថយការបំពានកម្មសិទ្ធិបញ្ញានៅមូលដ្ឋាន។ ជាមួយគ្នានេះផងដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម នៅក្នុងការផ្តល់ការប្រឹក្សាយោបល់ទាំងទិដ្ឋភាពច្បាប់ និងការអនុវត្តជាក់ស្តែងប្រកបដោយវិជ្ជាជីវៈដល់អ្នកប្រើប្រាស់សេវារបស់ខ្លួន។ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីភាពចាំបាច់ដែលភ្នាក់ងារតំណាង […]

12
មេសា
ខែ​មេសា 12, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយ Ms. Sabrina Durand អ្នកភ្ជាប់តន្ត្រីប្រចាំតំបន់នៃនាយកដ្ឋានវប្បធម៌ អប់រំនិងវិទ្យាសាស្ត្រ នៃស្ថានទូតបារាំងប្រចាំថ្នាក់តំបន់ នៅប្រទេសសឹង្ហបុរី

នៅនាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។ (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាន​នាយកដ្ឋានកម្មសិទ្ធិបញ្ញា ជួបពិភាក្សាការងារជាមួយ Ms. Sabrina Durand អ្នកភ្ជាប់តន្ត្រីប្រចាំតំបន់នៃនាយកដ្ឋានវប្បធម៌ អប់រំ​និងវិទ្យាសាស្ត្រ នៃស្ថានទូតបារាំងប្រចាំថ្នាក់តំបន់ នៅប្រទេសសឹង្ហបុរី និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីជំនាញ​នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបានជម្រាបជូនលោកស្រី កម្ពុជាបានចូលជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកតាំងពីឆ្នាំ១៩៩៥ ដែលនេះ ជាមូលដ្ឋានគ្រឹះនៃរបបកម្មសិទ្ធិ​បញ្ញានៅកម្ពុជា និងបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាក្នុងការ កសាងឡើងវិញនូវបទប្បញ្ញត្តិនានា ដើម្បីចូលរួមក្នុងប្រព័ន្ធ​កម្មសិទ្ធិបញ្ញាជាសាកល។ បន្ថែមពីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានលេខាធិការដ្ឋាន បានខិតខំធ្វើការកែទម្រង់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាលក្នុងការ លើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំច្បាប់ លិខិត បទដ្ឋានគតិយុត្ត ផែនការសកម្មភាពការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ និងជា ពិសេស គឺ គោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ ២០២៣-២០២៨ ដែលត្រូវបានគណៈរដ្ឋ មន្រ្តីអនុម័តទាំងស្រុង​ក្នុង​កិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលក្នុងនោះ ការ​រៀបចំបង្កើតឱ្យ​មានអង្គភាពគ្រប់គ្រងសិទ្ធិរួម (CMO) ក៍ជាផ្នែក​មួយ​ជាអទិភាព […]

5
មេសា
ខែ​មេសា 5, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីត្រៀមកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាក្នុងគោលបំណងដើម្បី ១-ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ២-ពិភាក្សាផ្លាស់ប្តូរយោបល់លើការអនុវត្តបន្តក្នុងការរៀបចំច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ក្នុងកាតព្វកិច្ចដែលកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និង ៣-ពិភាក្សាស្វែងរកយុទ្ធសាស្រ្តជំរុញការអនុវត្តផែនការសកម្មភាពដែលមានក្នុងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីធានាបានការអនុវត្តគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព និងសង្គតិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

27
កុម្ភៈ
ខែ​កុម្ភៈ 27, 2024

Design of the Disability Micro-and Medium Enterprise Development Project and Design of the Disability MSME Brand Development Project

HE Suon Vichea, Advisor to the Ministry of Commerce, Chairman of the Secretariat of the National Committee for Intellectual Property Management and Chairman of the Department of Intellectual Property the Disability MSME Brand Development Project) at the Intellectual Property Department of the Ministry of Commerce ————————————- (Phnom Penh): On January 25, 2024, HE Suon Vichea, […]

4
មេសា
ខែ​មេសា 4, 2023

His Excellency Suon Vichea, Advisor to the Ministry of Commerce, Chairman of the Secretariat of the National Commission for Intellectual Property Management and Chairman of the Department of Intellectual Property, presided over the first congress of Siem Reap noodle producers and traders.

Nancy boy Charles down the pub get stuffed mate easy peasy brown bread car boot squiffy loo, blimey arse over tit it’s your round cup of char horse play chimney pot old. Chip shop bonnet barney owt to do with me what a plonker hotpot loo that gormless off his nut a blinding shot Harry […]