ការលុបចោលម៉ាកសំគាល់ភូមិសាស្រ្តទំនិញ

បុគ្គលដែលពាក់ព័ន្ធណាមួយអាចស្នើទៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា ឱ្យលុបចោលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងលុបចោលការចុះបញ្ជីម៉ាកនេះ ប្រសិនបើៈ

  1. ម្ចាស់សិទ្ធិមិនបានគោលរព​និងអនុរត្តតាមលក្ខខណ្ឌដែលមានក្នុងពាក្យស្នើសុំ
  2. ម្ចាស់សិទ្ធិម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី ស្នើសុំលុបម៉ាកនេះចោល
  3. ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី បានបាត់បង់លក្ខណៈពេលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
  4. ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេស​ដែលឈបទទួលបានកិច្ចការពារ ឬលែងប្រើប្រាស់ក្នុងប្រទេសដើមរបស់ខ្លួន
  5. ​អាសយដ្ឋានសម្រាប់សេវា ក្នុងព្រះរាជាណាចក្រកម្ពុជា ​មិនអាចទំនាក់ទំនងបានយ៉ាងតិច៣ដង​ដោយមធ្យោបាយណាមួយ​ក្នុងរយៈពេល៣ខែ
  6. ម្ចាស់សិទ្ធិម៉ាកសម្គាល់ភូមិសាស្រ្តដែលបានចុះបញ្ជី មិនអនុលោមតាមលក្ខខណ្ឌនៃឯកសារគំាទ្រដែលបញ្ជូនមក​ដូចកំណត់ក្នុងមាត្រា​១៧​នៃច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
  7. ម្ចាស់សិទ្ធិមិនអនុលោមតាមច្បាប់និងបទបញ្ជា។

នាយកដ្ឋានកម្មសិទ្ធិបញ្ញា​ននឹងត្រួតពិនិត្យការសង្កេតចំពោះការលុបចោល ដោយផ្ទៀងផ្ទាង់​អង្គហេតុ និងវាយតម្លៃ​ ដើម្បី​ធ្វើការសម្រេច​​ ក្នុងការយល់ព្រម ឱ្យកែតម្រូវ ឬលុបចោល ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញតាមច្បាប់នេះ និងបទបញ្ជាជាធរមាន។

ការលុបចោលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី នឹងមានអានុភាពចាប់តាំងពីកាលបរិច្ឆេទនៃសេចក្តីសម្រេច។

ការលុបចោលនេះ ត្រូវបានកត់ត្រា​និងបោះពុម្ពក្នុងព្រឹត្តិប័ត្រផ្លួវការ​និង​ផ្សព្វ​ផ្សាយជាសាធារណៈភ្លាម។

Last updated on: ខែ​ឧសភា 21, 2024